-
Read MoreQuick View
កញ្ចក់ពត់កោង
ចាប់តាំងពីមានការរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងវិស័យឌីស្សាញមក (រូបរាងបត់បែននៃអគារផ្សេងៗ) នេះក៏ធ្វើឲ្យមានតម្រូវការនូវកញ្ចក់ពត់កោង។
កញ្ចក់ពត់កោង គឺជាកញ្ចក់ដែលទទួលបានពីការយកកញ្ចក់អណ្តែតធម្មតា ទៅកំដៅរហូតដល់កញ្ចក់ទន់កោង (កំដៅប្រមាណ 700 ˚C) បន្ទាប់មកទម្លាក់កម្តៅកញ្ចក់ឲ្យត្រជាក់យ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី ដែលជាលទ្ធផលកញ្ចក់នៅសល់សំពាធខ្ពស់កម្លាំងខ្លាំងតិចជាង10000 PSI ឬសំពាធនៃគែមតិចជាង 9700 PSI ។
- លក្ខណៈពិសេស
- ធន់នឹងសម្ពាធខ្យល់ និងកម្តៅ
- នៅពេលដែលបែក បំណែកកញ្ចក់មានលក្ខណៈស្រដៀងគ្នាទៅនឹងកញ្ចក់ធម្មតា
- ខ្លាំងជាង ពីរដងកញ្ចក់ធម្មតា។
- កន្លែងប្រើប្រាស់
- ប្រើប្រាស់សម្រាប់ខាងក្នុងនិងខាងក្រៅអគារ កែងបង្អួច ដំបូលកញ្ចក់កោង ទូរតាំងអីវ៉ាន់ និងដេគ័រខាងក្នុងអគារ។
-
Read MoreQuick View
កញ្ចក់ថ្លា
-
Read MoreQuick View
កញ្ចក់ហ៊ីតស្រ្តែងថឺន
កញ្ចក់ហ៊ីតស្រ្តែងថឺនគឺជាកញ្ចក់ដែលទទួលបានពីការយកកញ្ចក់អណ្តែតធម្មតា ទៅបន្ថែមកំដៅ ដោយសំពាធ ឬកំដៅនៃផ្ទៃកញ្ចក់នៅសល់ត្រឹម 3500 PSI ឬតិចជាង 10000 PSI ហើយសំពាធ ឬកំដៅនៃគែមកញ្ចក់ខ្លាំងជាង 5500 PSI និងតិចជាង 10000 PSI. កញ្ចក់ហ៊ីតស្រ្តែងថឺន មានកម្លាំងឬសំពាធទាបហើយរឹងមាំ និងខ្លាំងជាងកញ្ចក់អណ្តែតធម្មតាតែពីរដងប៉ុណ្ណោះ។ វាពុំត្រូវបានចាត់បញ្ជូលជាកញ្ចក់សុវត្ថិភាពនោះទេ (ប្រសិនបើប្រើជាកញ្ចក់មួយផ្ទាំង) ដោយសារពេលដែលវាបែក គឺបែកជាផ្ទាំងធំៗ។
- លក្ខណៈពិសេស
- ខ្លាំងជាង 2 ដងបើប្រៀបទៅនឹងកញ្ចក់ធម្មតា។
- កម្លាំងពត់កោងខ្លាំង ហើយធន់។
- កញ្ចក់ហ៊ីតស្រ្តែងថឺន អាចផ្តល់នូវភាពធន់ទៅនឹងកម្តៅ។
- កន្លែងប្រើប្រាស់
- កញ្ចក់ហ៊ីតស្រ្តែងថឺនអាចប្រើប្រាស់នៅកន្លែងដែល មិនមានការចាំបាច់ប្រើប្រាស់នូវកញ្ចក់សុវត្ថិភាព។
- ចំណាំ
- កញ្ចក់ហ៊ីតស្រ្តែងថឺនមិនអាចខួង កាត់ឬសំលៀងបានឡើយ បន្ទាប់ពីបានផលិត។
- ត្រូវតែធ្វើការសម្រេចចិត្តចំពោះ ប្រវែង, ទំហំនិងខ្នាតជាមុនដើម្បីធ្វើការផលិត។
-
Read MoreQuick View
កញ្ចក់អ៊ីសូឡង់
កញ្ចក់អ៊ីសូឡង់
កញ្ចក់អ៊ីសូឡង់គឺជាការផ្គួបផ្សំកញ្ចក់ពីរផ្ទាំងដែលបំបែកដោយស៊ុមញ៉ូម និងបញ្ចូលខ្យល់ស្ងួតនៅកណ្តាលហើយបិទជិតដោយកាវកញ្ចក់ ហើយវាជាផលិតផលបន្ថយកំដៅ ទប់សំលេង សន្សំថាមពល និងការពារបរិស្ថាន។
- លក្ខណៈពិសេស
- កាត់បន្ថយការកើនកម្តៅពីក្រៅ និងក្នុងអគារ
- ទប់ស្កាត់ការខាប់ជាតិទឹកនៅលើកញ្ចក់
- ការពារសម្លេង
- ទប់ស្កាត់មិនឲ្យកាំរស្មី UV ចូលក្នុងអគារ
- អាចធ្វើជាកញ្ចក់សន្តិរសុខការពារសុវត្ថិភាព អាស្រ័យលើសមាសភាពនៃស្រទាប់កញ្ចក់។
- ប្រើប្រាស់សម្រាប់
- សម្រាប់អគារដែលមានតម្រូវការខ្ពស់ក្នុងការរក្សាសីតុណ្ហភាព ការពារសម្លេង សម្រាប់អគារខ្ពស់ៗ សណ្ឋាគារ និងអគារពាណិជ្ជកម្ម។ ល។
-
Read MoreQuick View
កញ្ចក់ឡាមីណែត
កញ្ចក់ឡាមីណែត គឺជាកញ្ជក់ដែលផលិតឡើងដោយការបិទជាប់គ្នារវាងកញ្ចក់ពីរផ្ទាំង ឬច្រើនផ្ទាំងចូលគ្នាដោយប្រើប្រាស់សន្លឹកកាវរឹង Polyvinyl Butyral (PVB) ក្រោមកម្តៅ និងសំពាធហើយបង្កើតជាកញ្ចក់តែមួយ។ កាវ PVB ដែលប្រើប្រាស់សម្រាប់បិទកញ្ជក់គឺមានលក្ខណៈថ្លា។ បន្ថែមពីលើនេះ កញ្ចក់សុវត្ថិភាពឡាមីណែតអាចធន់នឹងកម្តៅ និងសំណើម ។ កាវ PVB ក៏មិនឡើងពង ឬធ្វើការការប៉ះពាល់ដល់រូបរាងនៃផ្ទៃកញ្ចក់ដែរ។
កញ្ចក់ឡាមីណែត គឺជាប្រភេទកញ្ចក់សុវត្ថិភាពដែលត្រូវបានសាកល្បងពិសោធន៍ដោយ TUV-Rheinland ដែលតម្រូវទៅតាមស្តង់ដារ ANSI 97.1, BS 6206 និង AN/NZS 2208។
- លក្ខណៈពិសេស
- ប្រសិនបើមានការបាក់បែក បំបែកកញ្ចក់នៅតែស្អិតជាប់ជាមួយកាវជានិច្ច, ដូច្នេះការពារមិនឲ្យមានការរងរបួសធ្ងន់ធ្ងរណាមួយទេ
- ការពារមិនឲ្យមានការវាយប្រហារពីខាងក្រៅ
- កញ្ចក់ឡាមីណែតមានកម្លាំងខ្លាំងខ្លា និងការពារមិនឲ្យធ្លាក់
- ការពារកាំរស្មី UV បានទៅដល់ 98%
- ការពារគ្រាប់កាំភ្លើង, ជាតិផ្ទុះ និងខ្យល់ព្យុះ
- ការពារសម្លេង
- កាត់បន្ថយកម្តៅព្រះអាទិត្យនិងកាត់បន្ថយការចំណាយលើម៉ាស៊ីនត្រជាក់
- កញ្ចក់ឡាមីណែតធន់ និងអាចរក្សាទុកបានពណ៍ដ៏ល្អ
- មានភាពងាយស្រួលក្នុងការតំឡើង
- មានតម្លាភាព និងអាចមើលឃើញច្បាស់។
-
Read MoreQuick View
កញ្ចក់ឆ្លុះ
-
Read MoreQuick View
កញ្ចក់រៃស៊ីន
-
Read MoreQuick View
កញ្ចក់តែមព័រ
កញ្ចក់តែមពើ
កញ្ចក់តែមពើ គឺជាកញ្ចក់ដែលទទួលបានពីការយកកញ្ចក់អណ្តែតធម្មតា ទៅកំដៅរហូតដល់កញ្ជក់ទន់ (ប្រមាណ 700 ˚C) បន្ទាប់មកទំលាក់កំដៅកញ្ចក់ឲ្យត្រជាក់យ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី ដែលជាលទ្ធិផលកញ្ចក់នៅសល់សំពាធខ្ពស់កំលាំងខ្លាំងលើសពី 10,000 PSI ឬសំពាធនៃគែមកញ្ចក់លើសពី 9,700 PSI ។
កញ្ចក់តែមពើ CSSG គឺជាប្រភេទកញ្ចក់សុវត្ថិភាពដែលត្រូវបានសាកល្បងពិសោធន៍ដោយ TUV-Rheinland ដែលតម្រូវទៅតាមស្តង់ដារ ANSI 97.1, BS 6206 និង AN/NZS 2208។
- លក្ខណៈពិសេស
- កញ្ចក់តែមពើខ្លាំងជាងកញ្ចក់ធម្មតាទៅដល់ 4 ទៅ 6 ដង។
- ជៀសវាងការរងរបួសធ្ងន់ធ្ងរ ពីព្រោះកញ្ចក់នឹងបែកទៅជាគ្រាប់តូចៗ ហើយមានរាងមូល ។
- កញ្ជក់តែមពើអាចការពារកម្តៅបានទៅ 3 ដងខ្លាំងជាងកញ្ជក់ធម្មតា។
- ងាយស្រួលនឹងការសម្អាតប្រសិនបើមានការបាក់បែក។
- កន្លែងប្រើប្រាស់
- សម្រាប់ដេគ័រ និងគ្រឿងសង្ហារឹម
- សម្រាប់បង្អួចយានយន្ត
- ទ្វារតែមពើដែលគ្មានស៊ុំជុំវិញ
- បង្កាន់ដៃជណ្តើរ
- ជណ្តើរយន្ត
- ទ្វារបន្ទប់ទឹក
-
Read MoreQuick View
Low-E Glass
-
Read MoreQuick View
Mislite Glass
-
Read MoreQuick View
Solar Control Glass
-
Read MoreQuick View
Sunergy Glass