ប្រវិត្តិរបស់ក្រុមហ៊ុន
ក្រុមហ៊ុនប៉ាងលួន អាហរ័ន នីហរ័ណ និង សំណង់ ត្រូវបានបង្កើតឡើងនៅ ឆ្នាំ១៩៩២ ដែលជាក្រុមហ៊ុននាំចូលនាំចេញ ផ្គត់ផ្គង់បោះដុំ និងលក់រាយនូវសំភារៈ សំណង់មានដូចជា៖ កញ្ចក់ធម្មតា កញ្ចក់ស្ថាបត្យកម្ម អាលុយមីញ៉ូម គ្រឿងបន្លាស់សំរាប់ទ្វារ បង្អួច ជញ្ជាំងកញ្ចក់ បង្កាន់ដៃ កាវបាញ់កញ្ចក់ សន្លឹកអាលុយកាបោបោោន ឧបករណ៍ និងម៉ាស៊ីនសំរាប់កែច្នៃកញ្ចក់ សំភារៈធ្វើពិដាន និងជញ្ជាំង រួមមាន ឆ្អឹងស៊ីឡាយ ទ សេ អ៊ុយ ម្សៅសសៃ និងសន្លឹកម្នាងសិលា ស្នោការពារកំដៅ ស្នោការពារកំដៅ សន្លឹកអាលុយមីញ៉ូម សំឡីការពារភ្លើង និងសម្លេង ជ័រការពារកំដៅ ច្នាំការពារជំរាបទឹក និងថ្នាំលាបជញ្ជាំង ។ ក្រៅពីនាំចូលនិងផ្គត់ផ្គង់វត្ថុធាតុដើមខាងលើ ក្រុមហ៊ុនក៏មានផលិត និងកែច្នៃនូវផលិតផល ទ្វាររមូលធ្វើអំពីដែក អាលុយមីញ៉ូម ផលិតជ្រី សន្លឹកផ្កា ធ្វើអំពីម្នាងសិលា និងសំលីកែវ ផលិតទ្វារ បង្អួច ទូ ពីអាលុយមីញ៉ូម និងកែច្នៃកញ្ចក់ដូចជា សំលៀង ចិតមុខ បាញ់ស្អប់ ចំហុយព៌ណ ពត់កោង ។ល។ បន្ថែមលើសពីនេះទៅទៀត ដើម្បីអោយមានភាពងាយស្រួលដល់អតិថិជន ក៏ដូចជាដើម្បី ធានា បាននូវគុណភាព សោភ័ណ្ឌភាពផលិតផល ក្រុមហ៊ុនមានជាងជំនាញ ទៅផលិត និងដំឡើងដល់ការដ្ឋានទៀតផង រួមមាន ដម្លើងទ្វារ បង្អួច ជញ្ជាំងកញ្ចក់ចាប់ដោយក្រចាប់ពីងពាងអុីណុក ឆ្អឹងអាលុយមីញ៉ូម ឌូបងូតទឹក បង្កាន់ដៃកញ្ចក់ និងអុីណុក ពិដាន លាបថ្នាំអាគារ និងសាងសង់សំណង់អាគារ ។ ជាមួយនិងការចូលប្រឡូកក្នុងវិស័យឧស្សាហកម្មសំណង់ ប្រមាណម្ភៃឆ្នាំ និងការខិតខំពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ដែលបានធ្វើការកែលំអរាល់ការការខ្វះខាតចន្លោះ ដើម្បីបំេើអតិថិជនអោយកាន់តែល្អប្រសើរ និងបាននាំអោយក្រុមហ៊ុនមានការរីកចំរើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ រហូតមកដល់ បច្ចុប្បន្ននេះផលិតផលក្រុមហ៊ុនបានលក់ទៅគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឺងនេះ ក្រុមហ៊ុនក៏បានបញ្ចប់ដោយ ជោគជ័យនូវគម្រោងជាច្រើន និងកំពុងតែមានការគាំទ្រពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋាន ។
ក្រុមហ៊ុនយើងខ្ញុំក៏ជាដៃគូរជាមួយសហគ្រាសធំៗឈានមុខលើពិភពលោក ដើម្បីផ្តល់នូវផលិតផលថ្មីៗ ដែលមានគុណភាព និងតំលៃដ៏សមរម្យដល់អតិថិជនទាំងអស់ ។
យើងខ្ញុំខិតខំប្រឹងប្រែងជានិច្ច អោយលើសពីការរំពឹងទុករបស់អតិថិជន ដូចនេះយើងនឹងទទួលបានជោគជ័យទាំងអស់គ្នា ។