កញ្ចក់ឡាមីណែត

កញ្ចក់ឡាមីណែត គឺជាកញ្ជក់ដែលផលិតឡើងដោយការបិទជាប់គ្នារវាងកញ្ចក់ពីរផ្ទាំង ឬច្រើនផ្ទាំងចូលគ្នាដោយប្រើប្រាស់សន្លឹកកាវរឹង​ Polyvinyl Butyral (PVB) ក្រោមកម្តៅ និងសំពាធហើយបង្កើតជាកញ្ចក់តែមួយ។ កាវ PVB ដែលប្រើប្រាស់សម្រាប់បិទកញ្ជក់គឺមានលក្ខណៈថ្លា។​ បន្ថែមពីលើនេះ កញ្ចក់សុវត្ថិភាពឡាមីណែតអាចធន់នឹងកម្តៅ​ និងសំណើម ។ កាវ PVB ក៏មិនឡើងពង​ ឬធ្វើការការប៉ះពាល់ដល់រូបរាងនៃផ្ទៃកញ្ចក់ដែរ។

កញ្ចក់ឡាមីណែត គឺជាប្រភេទកញ្ចក់សុវត្ថិភាពដែលត្រូវបានសាកល្បងពិសោធន៍ដោយ TUV-Rheinland​ ដែលតម្រូវទៅតាមស្តង់ដារ ANSI 97.1, BS 6206 និង AN/NZS 2208។

  • លក្ខណៈពិសេស
  1. ប្រសិនបើមានការបាក់បែក បំបែកកញ្ចក់នៅតែស្អិតជាប់ជាមួយកាវជានិច្ច, ដូច្នេះការពារមិនឲ្យមានការរងរបួសធ្ងន់ធ្ងរណាមួយទេ
  2. ការពារមិនឲ្យមានការវាយប្រហារពីខាងក្រៅ
  3. កញ្ចក់ឡាមីណែត​មានកម្លាំងខ្លាំងខ្លា និងការពារមិនឲ្យធ្លាក់
  4. ការពារកាំរស្មី​ UV បានទៅដល់ 98%
  5. ការពារគ្រាប់កាំភ្លើង, ជាតិផ្ទុះ និងខ្យល់ព្យុះ
  6. ការពារសម្លេង
  7. កាត់បន្ថយកម្តៅព្រះអាទិត្យនិងកាត់បន្ថយការចំណាយលើម៉ាស៊ីនត្រជាក់
  8. កញ្ចក់ឡាមីណែតធន់ និងអាចរក្សាទុកបានពណ៍ដ៏ល្អ
  9. មានភាពងាយស្រួលក្នុងការតំឡើង
  10. មានតម្លាភាព និងអាចមើលឃើញច្បាស់។
  • Description

Description

  • ប្រើប្រាស់សម្រាប់

ដំបូលផ្ទះ, បង្កាន់ដៃ បង្អួច កន្លែងដែលមានតម្រូវការសុវត្ថិភាពខ្ពស់ ទូរដាក់តាំងសម្ភារៈ ឬទំនិញ បង្អួចរថយន្ត​ យន្តហោះ អាងចិញ្ចឹមត្រី ធនាគារ អគារខ្ពស់ៗ អកាសយានដ្ឋាន សណ្ឋារគារ និងហាងលក់គ្រឿងអលង្ការ ។

Specification Product Size(mm) Product Thinkness(mm)
Type of Process(mm) Minimum Maximum Minimum Maximum
កញ្ចក់ឡាមីណែត 300mm x 300mm 2400mm x 6000mm 6.38mm 38mm
Color Clear,Bronze, Dark Blue, Ocean Blue, A Blue, Cld Blue, Green, Light Green, Dark Grey, Light Grey

 

កញ្ចក់ឡាមីណែត ត្រូវបានទទួួលស្គាល់គុណភាពដោយ TUVតាមស្តង់ដារបស់សហរដ្ឋអាមេរិច.