កញ្ចក់តែមព័រ

កញ្ចក់តែមពើ

កញ្ចក់តែមពើ គឺជាកញ្ចក់ដែលទទួលបានពីការយកកញ្ចក់អណ្តែតធម្មតា ទៅកំដៅរហូតដល់កញ្ជក់ទន់​ (ប្រមាណ 700 ˚C) បន្ទាប់មកទំលាក់កំដៅកញ្ចក់ឲ្យត្រជាក់យ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី​ ដែលជាលទ្ធិផលកញ្ចក់នៅសល់សំពាធខ្ពស់កំលាំងខ្លាំងលើស​ពី 10,000 PSI ឬសំពាធនៃគែមកញ្ចក់លើសពី 9,700 PSI ។

កញ្ចក់តែមពើ CSSG គឺជាប្រភេទកញ្ចក់សុវត្ថិភាពដែលត្រូវបានសាកល្បងពិសោធន៍ដោយ TUV-Rheinland​ ដែលតម្រូវទៅតាមស្តង់ដារ ANSI 97.1, BS 6206 និង AN/NZS 2208។

  • លក្ខណៈពិសេស
  1. កញ្ចក់តែមពើខ្លាំងជាងកញ្ចក់ធម្មតាទៅដល់ 4 ទៅ 6​ ដង។
  2. ជៀសវាងការ​រងរបួសធ្ងន់ធ្ងរ ពីព្រោះកញ្ចក់នឹងបែកទៅជាគ្រាប់តូចៗ ហើយមានរាងមូល ។
  3. កញ្ជក់តែមពើអាចការពារកម្តៅបានទៅ 3​ ដងខ្លាំងជាងកញ្ជក់ធម្មតា។
  4. ងាយស្រួលនឹងការសម្អាតប្រសិនបើមាន​ការបាក់បែក។
  • កន្លែងប្រើប្រាស់
  1. សម្រាប់ដេគ័រ​​ និងគ្រឿងសង្ហារឹម
  2. សម្រាប់បង្អួចយានយន្ត
  3. ទ្វារតែមពើដែលគ្មានស៊ុំជុំវិញ
  4. បង្កាន់ដៃជណ្តើរ
  5. ជណ្តើរយន្ត
  6. ទ្វារបន្ទប់ទឹក
  • Description

Description

Specification Product Size(mm) Product Thinkness(mm)
Type of Process(mm) Minimum Maximum Minimum Maximum
កញ្ចក់តែមព័រ  300mm x 300mm  2400mm x 4800mm  4mm  19mm
Color  Clear,Bronze, Dark Blue, Ocean Blue, A Blue, Cld Blue, Green, Light Green, Dark Grey, Light Grey

 

កញ្ចក់តែមព័រត្រូវបានទទួួលស្គាល់គុណភាពដោយ TUVតាមស្តង់ដារបស់សហរដ្ឋអាមេរិច.