ប្រវត្តិសង្ខេបក្រុមហ៊ុន

PL logo

ក្រុមហ៊ុនប៉ាងលួន អាហរ័ន នីហរ័ណ និង សំណង់ ត្រូវបានបង្កើតឡើងនៅ ឆ្នាំ១៩៩២ ដែលជាក្រុមហ៊ុននាំចូលនាំចេញ ផ្គត់ផ្គង់បោះដុំ និងលក់រាយនូវសំភារៈ ​សំណង់មានដូចជា៖ កញ្ចក់ធម្មតា កញ្ចក់ស្ថាបត្យកម្ម អាលុយមីញ៉ូម គ្រឿងបន្លាស់សំរាប់ទ្វារ បង្អួច ជញ្ជាំងកញ្ចក់ បង្កាន់ដៃ កាវបាញ់កញ្ចក់ សន្លឹកអាលុយកាបោន ឧបករណ៍ និងម៉ាស៊ីនសំរាប់កែច្នៃកញ្ចក់ សំភារៈធ្វើពិដាន និងជញ្ជាំង រួមមាន ឆ្អឹងស៊ីឡាយ ទ សេអ៊ុយ ម្សៅសសៃ និងសន្លឹកម្នាងសិលា ស្នោរការពារកំដៅ សន្លឹកអាលុយមីញ៉ូម សំឡីការពារភ្លើងនិងសម្លេង ជ័រការពារកំដៅ ថ្នាំ ការពារជំរាបទឹក និងថ្នាំលាបជញ្ជាំង ។ ក្រៅពីនាំចូល​និងផ្គត់ផ្គង់វត្ថុធាតុដើមខាងលើ ក្រុមហ៊ុនក៏មានផលិត និងកែច្នៃនូវផលិតផល ទ្វាររមូលធ្វើអំពីដែក អាលុយមីញ៉ូម ផលិតជ្រី សន្លឹកផ្កា ធ្វើអំពីម្នាងសិលា និងសំលីកែវ ផលិតទ្វារ បង្អួច​ ទូ ពីអាលុយមីញ៉ូម និងកែច្នៃកញ្ចក់ដូចជា សំលៀង ចិតមុខ បាញ់ស្អាប់ ចំហុយព៌ណ ពត់កោង ។ល។ បន្ថែមលើសពីនេះទៅទៀត ដើម្បីអោយមានភាពងាយស្រួលដល់អតិថិជន ក៏ដូចជាដើម្បីធានាបាននូវគុណភាព សោភ័ណ្ឌភាពផលិតផល ក្រុមហ៊ុនមានជាងជំនាញ ទៅផលិត និងដំឡើងដល់ការដ្ឋានទៀតផង រួមមាន ដម្លើងទ្វារ បង្អួច ជញ្ជាំងកញ្ចក់ចាប់ដោយក្រចាប់ពីងពាងអុីណុក ឆ្អឹងអាលុយមីញ៉ូម ឌូបងូតទឹក បង្កាន់ដៃកញ្ចក់ និងអុីណុក ពិដាន លាបថ្នាំអាគារ និងសាងសង់សំណង់អាគារ ។ ជាមួយនឹងការចូលប្រឡូកក្នុងវិស័យឧស្សាហកម្មសំណង់ ប្រមាណម្ភៃឆ្នាំ និងការខិតខំពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ដែលបានធ្វើការកែលំអររាល់ការខ្វះខាតចន្លោះ ដើម្បីបំរើអតិថិជនអោយកាន់តែល្អប្រសើរ  និង​បាននាំអោយក្រុមហ៊ុនមានការរីកចំរើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ រហូតមកដល់ បច្ចុប្បន្ននេះផលិតផលក្រុមហ៊ុនបានលក់ទៅគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបញ្ចប់ដោយ ជោគជ័យនូវគម្រោងជាច្រើន និងកំពុងតែមានការគាំទ្រពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋាន ។

សេវាកម្ម

ក្រុមហ៊ុនយើងខ្ញុំមានក្រុមជាងដែលមានបទពិសោធន៍ក្នុងការដំឡើងដល់ទី កន្លែងយើងខ្ញុំក៏បានសំរេចនូវគំរោងជាច្រើន រួមមាន៖ ធនាគារ ការស៊ីណូ លំនៅដ្ឋានតូចធំ អាគារពាណិជ្ជកម្ម វិទ្យាស្ថានអប់រំ អាគារស្ថានទូត អាកាស យាន្តដ្ឋាន សណ្ឋាគារ…។

null

ការកែច្នៃកញ្ចក់ សំលៀង បាញ់ថ្នាំ និងពត់កោង

យើងខ្ញុំក៏មានបំរើសេវាកម្មកែច្នៃកញ្ចក់ដូចជា ប៉ូលាកញ្ចក់ សំលៀងចិតមុខ កញ្ចក់ពត់កោង បាញ់ស្អាប់ បាញ់ពណ៌ធម្មជាតិ ស្វានរន្ធ និងឆ្លាក់រូបលើកញ្ចក់គូរដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ។

Learn More »

null

ទ្វាររមូរ

ទ្វាររមូរផលិតពីសន្លឹកដែកពណ៌ អាលុយមីញ៉ូម អុីណុក ជ័រស្វិត មានគុណភាពខ្ពស់ មិនងាយច្រេះ ដែលប្រើដោយដៃទាញ ឬម៉ូទ័រ មានតេឡេបញ្ជារ។

Learn More »

null

ទ្វារ និងបង្អួចអាលុយមីញ៉ូម

យើងខ្ញុំមានទទួលធ្វើទ្វារ និងបង្អួចអាលុយមីញ៉ូមដូចជា ទ្វារបិទ-បើក ទ្វាររូត ទ្វារបត់ បង្អួចបិទ-បើក បង្អួចរូត បង្អួចបើក ឡើងលើ បង្អួចហ្វិកនិងសំណាញ់ ដោយបរិក្ខារជំនាញទំនើប ធានាប្រសិទ្ធភាពការងារ គុណភាព និងសោភ័ណ្ឌភាពផលិត ផល។

Learn More »

null

សន្លឹកម្នាងសិលា នីវ ផ្កា និងសសរ

ក្រុមហ៊ុនយើងខ្ញុំមានផលិតម្នាងសិលាក្បាច់ ផលិតជ្រី (នីវ) ហើយយើងខ្ញុំក៏មានបន្ទប់តាំងបង្ហាញពីគំរូម្នាងសិលាផងដែរ។

Learn More »

គំរោងការងារ

សមាជិករបស់យើងខ្ញុំ